វចនានុក្រមខ្មែរKHMER DICTIONARYប្រភព

ស្វែងយល់ពីពាក្យខ្មែរ

វចនានុក្រម

លទ្ធផល

41,087
ក1 1ន.

តួព្យញ្ជនៈទី១នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី១ក្នុងវគ្គទី១។

ក2កិ.

តាំងផ្ដើម, តាំងធ្វើ :

ក3ន.

អវយវៈដែលតពីក្បាលទៅស្មាឬទៅខ្លួននៃមនុស្សសត្វ :

កក1គុ.កិ., គុ.

កុះករ, តាន់តាប់, ជុំជិត, កុញ, ត្រៀបត្រា :

កក1 កកកុញគុ.កិ.

ច្រើនត្រៀបត្រា ច្រើនកុះករ ណែនណាន់តាន់តាប់ :

កក1 កកស្ទះកិ.

មិនអាចផ្លាស់ទី រំកិល ងាក កម្រើក ឬធ្វើចលនាបាន ដោយសារមានរបស់គរជាប់បន្តគ្

កក2កិ.

ប្រែពីរាវទៅជាខន់ឬទៅជារឹង :

កក3គុ.

ដែលត្រជាក់ មិនក្ដៅ (ចំណីអាហារ) :

កករន.

ផង់ឬកម្ទេចល្អិត ដែលនៅក្នុងសភាវៈរាវ មានទឹក, សុរា, ប្រេងជាដើម :

កករ កករចិត្តន.

ចិត្តសៅហ្មងហាក់ដូចជាមានកករ។

កកាតគុ.កិ.

ដែលនៅសល់តិច, ដែលនៅសល់រលាបៗ :

កកាយកិ.

កាយរឿយៗ; ជីកដីជារន្ធ, ជារូង, ជារង, ជារណ្ដៅដោយដៃ (មនុស្ស), ដោយជើង (សត្វ

កកិចកកុចគុ.

ដែលមានចិត្តវៀច, មានគំនិតគេចកែ :

កកិតកិ.

ពាល់, ដដុសឬប៉ះយ៉ាងស្រាល។

កកិលកិ.

ទៅដោយគូទពីកន្លែងមួយទៅកន្លែងមួយទៀត :

កកូរកិ.

កូរញយៗ :

កកូរកកាយកិ.

សសោះជ្រាវរាវរកអ្វីមួយ :

កកេបកកាបគុ.កិ.

ដែលកខ្វេសកខ្វាសដោយខំប្រឹងដើរឬប្រឹងឡើងឱ្យបានឆាប់ :

កកេរកិ.

ខាំរឿយៗ ដើម្បីឱ្យដាច់ :

កកេះកិ.

កេះរឿយៗ ដោយក្រចកជាដើម។

កកែកកកោកគុ.កិ., ន.

សម្ដីនិយាយគ្នាឮសូរកោកៗ ច្រើនដង។

កកែកករគុ.កិ., ន.

សម្ដីនិយាយមិនច្បាស់លាស់ យ៉ាងដូចក្មេងតូចដែលទើបចេះស្ដី :

កកែងកកោងគុ., ន.

កិរិយាពុំគប្បី, កោង, ព្រហើន, ឥតមានលំអុតលំឱន។

កកែបន.

អវយវៈសត្វចតុប្បាទពួកខ្លះ នៅត្រង់គន្លាក់កែងជើងខាងក្រោយគល់ក្រចកជាខាងក្រោ

កកោកគុ.កិ., ឧ.

សូរនិយាយខ្លាំងឥតក្រែងដែលឮកោកៗ :

កកោសកិ.

កោសដោយធ្វេសប្រហែសឥតមានបំណងនឹងធ្វើឱ្យវត្ថុមួយនិងវត្ថុមួយរបករបោចខូចខាតឡើ

កកោះន.

ឈ្មោះឈើមួយប្រភេទ មានខ្លឹមពណ៌ក្រមៅ ប្រើការធ្វើសសរផ្ទះ, ក្ដារក្រាលឬក្ដារ

កក់1កិ.

ជម្រះសក់ឱ្យស្អាត :

កក់2កិ.

ធ្វើឱ្យទទឹកជោក :

កក់3កិ.

បញ្ចាំទុកមុន, ឱ្យមុនជាការបញ្ចាំចិត្ត :

និយមន័យ

ក1 — 1

សូរអាន · [ក]

ទំហំអក្សរ
ន.

តួព្យញ្ជនៈទី១នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី១ក្នុងវគ្គទី១។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [k] ជាព្យញ្ជនៈរនាំងក្រអូម ខ្យល់មាត់ សូរស្ទះ សិថិល អឃោសៈ។

សេចក្តីសម្គាល់ 1

លេខសម្គាល់ 1

ទិន្នន័យវចនានុក្រមដើម៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។

រាយការណ៍ការកែតម្រូវ →

ជ្រើសរើសរូបរាងដែលអ្នកចូលចិត្តMake yourself at home

រូបរាងAppearance

ជ្រើសរើសរូបរាងដែលអ្នកចូលចិត្ត។ ជម្រើសនេះត្រូវបានចងចាំក្នុងកម្មវិធីរុករកនេះ។

រូបរាងភ្លឺជាលំនាំដើម។ ជ្រើសតាមឧបករណ៍ ដើម្បីប្ដូរដោយស្វ័យប្រវត្តិ។

ភាសាLanguage

ជ្រើសរើសភាសា

ជ្រើសរើសភាសាផ្ទៃប្រើប្រាស់។ ខ្លឹមសារវចនានុក្រមដើមនៅតែជាភាសាខ្មែរ។

គណនីអ្នកប្រើប្រាស់Member account

មុខងារចូលគណនីនឹងមកដល់ឆាប់ៗនេះ

អ្នកអាចស្វែងរក រក្សាទុកពាក្យ និងមើលពាក្យបានអានក្នុងកម្មវិធីរុករកនេះ ដោយមិនចាំបាច់ចូលគណនី។

ជម្រើសចូលគណនីសម្រាប់ការចេញផ្សាយបន្ទាប់៖Planned sign-in options for the next release:

មកដល់ឆាប់ៗនេះ
មកដល់ឆាប់ៗនេះ
មកដល់ឆាប់ៗនេះ

ប្រភពវចនានុក្រមDictionary sources

វចនានុក្រមខ្មែរ ២០២២Khmer Dictionary 2022

ទិន្នន័យវចនានុក្រមដើម៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ខេមបូសិនណារីថែទាំវេបសាយនេះដោយឯករាជ្យ ដោយប្រើទិន្នន័យវចនានុក្រមដើមដែលបានបញ្ជាក់ប្រភព។ ឯកសារយោងដើមត្រូវបានរក្សាទុកដាច់ដោយឡែកពីការធ្វើបច្ចុប្បន្នភាពតាមវេបសាយ។

ចម្លងពាក្យ / ចម្លងតំណ

មិនអាចចម្លងដោយស្វ័យប្រវត្តិបានទេ។ សូមជ្រើសរើសអត្ថបទខាងក្រោម រួចចម្លង។